Firmino អាចនឹងជាជម្រើសរបស់ Real Madrid ក្នុងការយកទៅជំនួសកន្លែងរបស់

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ El Nacional បានអោយដឹងថាក្លឹប Real Madrid កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើខ្សែប្រយុទ្ធ Roberto Firmino របស់ក្លឹប Liverpool ហើយក៏អាចនឹងធ្វើការផ្ទេរយកគាត់នៅរដូវក្តៅខាងមុខ។

គួរបញ្ជាក់ថាកុងត្រារបស់ Firmino នឹងផុតនៅចុងរដូវកាលនេះ ហើយគាត់ប្រហែលជាមិនបន្តកុងត្រាថ្មីជាមួយនឹងក្លឹប Liverpool នោះទេ។ តាមប្រភពដដែរបានអោយដឹងថា ការចង់បាន Firmino ពីសំណាក់ Real Madrid នេះ គឺជាជម្រើសមួយក្នុងការយកគាត់ទៅជំនួសកន្លែងរបស់ Karim Benzema ប្រសិនជាគាត់សម្រេចចិត្តចាកចេញពីក្លឹបមែន៕

Previous articleអីយ៉ាស់!! Barcelona អោយតំរុយក្នុងការផ្ទេរយក Messi
Next articleល្អដ៏ថ្នាក់ក្លឹបយក្សនៅអង់គ្លេសចង់បានគាត់យ៉ាងនេះ