Man Utd សម្លឹងឃើញខ្សែការពាររបស់ក្លឹប Atalanta

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Manchester United បានត្រៀមរួចរាល់ក្នុងការចេញមកប្រជែងជាមួយនឹងក្លឹប​ Chelsea និង Manchester City ក្នុងការចុះហត្ថលេខាយកខ្សែការពារ Giorgio Scalvini របស់ក្លឹប Atalanta នៅរដូវក្តៅនេះ។

Giorgio Scalvini Atalanta 2023-24

ជាមួយនឹងកីឡាករ Raphael Varane អាចនឹងចាកចេញពីក្លឹបនាចុងរដូវកាលនេះ ហើយក្លឹបបិសាចក្រហមកំពុងសម្លឹងរកមើលជម្រើសដែលសាកសមមកជំនួសកន្លែងរបស់កីឡាករសញ្ជាតិបារាំងរូបនេះ ហើយកីឡាករវ័យ ២០ឆ្នាំរូបនេះ គឺសាកសមទៅនឹងផែនការរបស់លោក Erik ten Hag តែម្តង៕

Previous articleCEO ក្លឹប Inter ចេញមកបញ្ជាក់អំពីអនាគតរបស់កីឡាករ Martinez ថា
Next articleArsenal ត្រៀមប្រាក់ ៨៥លានផោន សម្រាប់ខ្សែប្រយុទ្ធក្លឹប Sporting