Chelsea ឆ្លៀតឪកាសយកកីឡាករ Barca ម្នាក់នេះដោយមិនចំណាយលុយ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាក្លឹប Chelsea មានបំណងចង់យកខ្សែបម្រើក្លឹប Barcelona ហើយ Gavi ក៏មានភាគរយខ្ពស់ដែលអាចនឹងចាកចេញពី Camp Nou នៅរដូវក្តៅនេះ។

កុងត្រារបស់របស់ Gavi ត្រូវបានសហព័ទ្ធបាល់ទាត់ La Liga ចាត់ទុកថាមិនមានសុពលភាព លុះត្រាតែក្លឹប Barcelona ដោះស្រាយស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេបានសិន។ ហើយកត្តានេះអាចធ្វើអោយពួកគេនឹងអនុញ្ញាតអោយ Gavi ចេញដោយគ្មានតម្លៃខ្លួននៅខែមិថុនា។

របាយការណ៍​បញ្ជាក់​ថាក្លឹប Chelsea កំពុង​សម្លឹង​រក​ការ​កេង​ចំណេញ​ពីលើបញ្ហាហិរញ្ញវត្ថុរបស់ Barcelona ហើយពួកគេក៏បានពិភាក្សាជាមួយនឹង Gavi ក៏ដូចជាភ្នាក់ងាររបស់គាត់ជុំវិញឪកាសដែលអាចធ្វើការផ្ទេរបាន៕

Previous articleល្អដ៏ថ្នាក់ក្លឹបយក្សនៅអង់គ្លេសចង់បានគាត់យ៉ាងនេះ
Next articleAston Villa ចង់បានខ្សែបម្រើការពារ Kalvin Phillips