David Moyes និយាយអំពីអនាគតកីឡាករខ្ចីជើង Kalvin Phillips

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ GiveMeSport បានអោយដឹងថាកីឡាករ Kalvin Phillips ដែលជាកីឡាកររបស់ក្លឹប Manchester City ហើយកំពុងលេងខ្ចីជើងនៅក្លឹប West Ham អាចនឹងត្រលប់មកកាន់ទឹកដី Etihad វិញ ដោយសារតែក្លឹបញញួរធំមិនចង់ចុះហត្ថលេខាយកគាត់អចិន្ត្រៃយ៍នោះទេ។

Kalvin Phillips West Ham 2023-24

កីឡាករ Phillips ដែលធ្លាក់ចេញពីការចាប់អារម្មណ៍របស់លោក Pep Guardiola បានសម្រេចចិត្តទៅចូលរួមជាមួយក្លឹប West Ham ក្នុងលក្ខខណ្ឌខ្ចីជើងនាខែមករា។ ទោះបីជាយ៉ាងណាក៏ដោយលោក David Moyes បានរាយការណ៍ថាគាត់មិនសប្បាយចិត្តជាមួយនឹងទម្រង់លេងរបស់ខ្សែបម្រើសសញ្ជាតិអង់គ្លេសរូបនេះ ហើយនឹងបដិសេធក្នុងការរក្សាទុកគាត់បន្ទាប់ពីរដូវកាល ២០២៣-២៤ នោះទេ៕

Previous articleលោក Ratcliffe ចង់បានបុរសម្នាក់នេះ មកជំនួសកន្លែង Ten Hag នារដូវកាលក្រោយ
Next articleBayern គ្រោងធ្វើការផ្តល់ជូនមួយនេះ សម្រាប់កីឡាករ Alphonso Davies