ខ្សែការពារ Dani Carvajal និយាយដល់រឿង Mbappe នឹងមកកាន់ Real Madrid

បរទេស៖ ខ្សែការពារ Dani Carvajal របស់ក្លឹប Real Madrid បានបង្ហាញសុទិដ្ឋិនិយមចំពោះការមកដល់ដ៏មានសក្តានុពលរបស់កីឡាករ Kylian Mbappe ដោយបញ្ជាក់ថាវានឹងមិននាំឱ្យមានការច្រណែន ឬបញ្ហានៅក្នុងបន្ទប់ស្លៀកពាក់នោះទេ។

កីឡាករ Carvajal បានប្រាប់វិទ្យុ COPE កាលពីថ្ងៃអង្គារថា “វាហាក់ដូចជាលទ្ធភាពដែលគាត់អាចមកនៅចុងបញ្ចប់នៃរដូវកាលនេះ។ កីឡាករល្អបំផុតត្រូវតែលេងអោយក្លឹប Madrid ហើយគាត់ជាកីឡាករល្អបំផុតម្នាក់”។

Kylian Mbappe PSG 2023-24

គាត់បានបន្ថែមទៀតថា៖ វានឹងល្អសម្រាប់ La Liga និងសម្រាប់បាល់ទាត់អេស្ប៉ាញ។ ប្រសិនបើកីឡាករល្អមកកាន់លីគយើង មកកាន់ក្លឹបរបស់យើង រឹតតែល្អ ប៉ុន្តែកីឡាករ Lewandowski បានមកកាន់ក្លឹប Barcelona ហើយគាត់ក៏ជាកីឡាករកំពូលម្នាក់ផងដែរ។ វាបានធ្វើអោយលីគរបស់យើងរីកចម្រើន ហើយបាល់ទាត់របស់យើងកាន់តែល្អ និងល្អសម្រាប់អ្នកគ្រប់គ្នា”៕

Previous articleក្លឹប PSG និង Barca បង្ហាញការចាប់អារម្មណ៍ទៅលើកីឡាករបស់ Man City
Next articleខ្សែបម្រើសំខាន់ម្នាក់របស់ Man Utd ជួបបញ្ហារបួសសរសៃពួរ