លោក Diego Simeone ចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធរបស់ Barcelona

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មាន Ruben Uria បានអោយដឹងថាក្លឹប Atletico Madrid កំពុងពិចារណាទៅលើការផ្ទេរកីឡាករ Robert Lewandowski នារដូវក្តៅនេះ ប្រសិនជាក្លឹប Barcelona សម្រេចចិត្តលក់រូបគាត់។

Robert Lewandowski Barcelona 2023-24

ប្រាក់ខែរបស់កីឡាករ Lewandowski កើនឡើងជារៀងរាល់ឆ្នាំក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលគាត់បានចុះហត្ថលេខានៅពេលចូលរួមជាមួយ Barça ក្នុងឆ្នាំ ២០២២។ ដូច្នេះហើយ វាមានលទ្ធភាពដែលក្លឹប Barcelona អាចអនុញ្ញាតឱ្យគាត់ចាកចេញបន្ទាប់ពីរដូវកាលនេះ។ ក្លឹប Atletico កំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ខណៈដែលគ្រូបង្វឹកលោក Diego Simeone មានគោលបំណងកែប្រែក្រុមជួរមុខរបស់ខ្លួនក្នុងការរៀបចំសម្រាប់រដូវកាល ២០២៤-២៥ ៕

Previous articleអ្នកចាំទី Manuel Neuer បង្ខំចិត្តដកខ្លួនចេញពីក្រុមជម្រើសជាតិភ្លាមៗ ដោយសារតែ
Next articleក្លឹបនៅលីគអាមេរិក នៅរង់ចាំចម្លើយរបស់ខ្សែបម្រើ Sergi Roberto