បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Real Madrid បានត្រៀមក្នុងការផ្តល់នៅសំណើរកុងត្រាថ្មីសម្រាប់អ្នកចាំទី Andriy Lunin។ កុងត្រាបច្ចុប្បន្នរបស់គាត់នឹងផុតនៅខែមិថុនា ឆ្នាំ២០២៥ ប៉ុន្តែខាងក្លឹបអធិរាជស Real Madrid ចង់អោយអ្នកចាំទី Lunin បន្តស្នាក់នៅទីនេះបន្តទៀត។

វា គឺអាស្រ័យទៅលើការសម្រេចចិត្តរបស់អ្នកចាំទី Lunin ប៉ុន្តែខាងក្លឹប និងគ្រូបង្វឹកជឿជាក់លើកសមត្ថិភាពរបស់គាត់ ខណៈពួកគេត្រូវរង់ចាំអ្នកចាំទីដៃទីមួយ កីឡាករ Courtois ត្រលប់មកវិញ។

គួរបញ្ជាក់ថាអ្នកចាំទីដៃទីមួយកីឡាករ Courtois បានជួបនៅបញ្ហារបួសជង្គង់ និងត្រូធ្វើការវះគាត់ ដែលអាចធ្វើអោយអវត្តមានរហូតដល់ចប់រដូវកាលតែម្តង៕
🚨⚪️ Understand Real Madrid have already prepared new contract proposal for Andriy Lunin. Current deal expires in June 2025 but Real definitely want Lunin to stay.
It will depend on Lunin's decision, but club and also manager trust him while they wait for Courtois to be back. pic.twitter.com/77DmTAX8Zb
— Fabrizio Romano (@FabrizioRomano) March 21, 2024



