បរទេស៖ កីឡាករ Leon Bailey បានសារភាពថាគាត់កំពុងស្វែងរកការផ្លាស់ប្តូរទៅកាន់ “ក្លឹបធំទាំង ៦” នៅ Premier League បើទោះបីជាគាត់បានព្រមព្រៀងទៅលើកុងត្រាថ្មីជាមួយនឹងកក្លឹប Aston Villa ក៏ដោយ។
កីឡាករ Leon Bailey បានប្រាប់ទៅកាន់ Let’s Be Honest Podcast អោយដឹងថា៖ “អ្នកមានក្រុមធំៗនៅក្នុងប្រទេសអង់គ្លេស ពួកគេហៅខ្លួនឯងថាក្រុមធំទាំងប្រាំមួយ។ ក្លឹប Arsenals និងក្លឹប Chelsea”។
.jpg?auto=webp&format=pjpg&width=3840&quality=60)
“វាតែងតែជាសុបិន្តរបស់ខ្ញុំក្នុងការលេងនៅ Premier League ហើយឥលូវនេះខ្ញុំនៅទីនេះហើយ។ តើអ្នកណាមិនចង់លេងនៅក្លឹបធំ? ជាពិសេសចេញកីឡាករដែលមកពីប្រទេស Jamaica តើអ្នកដឹងទេថាវាធំប៉ុណ្ណាសម្រាប់ប្រទេសមួយនេះ? ជាពិសេស គឺកីឡាករដូចជាខ្ញុំជាដើម”។
គាត់ក៏បានបន្ថែមទៀតថា៖ “វានឹងមានភាំពល្បីល្បាញជាងមុន ហើយនោះជាការផ្តោតអារម្មណ៍របស់ខ្ញុំរាល់ពេលដែលលេងនៅក្រៅប្រទេស។ វាជាការប្រើនៅសមត្ថិភាពរបស់ខ្ញុំក្នុងការដែលធ្វើអោយប្រទេសខ្ញុំមានភាពល្បីល្បាញ និងសម្រាប់យុវជនដែលមានសមត្ថិភាព។ វាមានការពិបាកសម្រាប់ជនជាតិ Jamaican ក្នុងការមកលេងនៅតំបន់អឺរ៉ុប”៕
&w=707&quality=100)



