Chelsea អាចនឹងប្តូរគោលដៅទៅរកកីឡាកររបស់ Inter

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ HITC បានអោយដឹងថាក្លឹប Chelsea កំពុងបង្កើនការស្វែងរកខ្សែប្រយុទ្ធកណ្តាលថ្មី ដោយក្នុងនោះកីឡាករ Lautaro Martinez ក្លាយជាគោលដៅសំខាន់របស់ពួកគេ។

Lautaro Martínez - Player profile 23/24 | Transfermarkt

គោលដៅចំបង់របស់ក្លឹប Chelsea គឺខ្សែប្រយុទ្ធ Victor Osimhen របស់ក្លឹប Napoli ហើយតម្លៃខ្លួនរបស់គាត់ត្រូវបានគឺជឿជាក់ថាបានធ្លាក់ចុះមកត្រឹមប្រមាណ ៩៥លានផោនពីតម្លៃមុន ១៥០លានផោនកាលពីរដូវក្តៅឆ្នាំទៅ។

Victor Osimhen confirms he's 'made up his mind' over summer transfer amid Chelsea and Arsenal links as Nigerian star drops big Napoli exit hint | Goal.com UK

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើក្លឹប Chelsea បរាជ័យក្នុងការផ្ទេរយកកីឡាករ Osimhen ពួកគេអាចនឹងបង្វែរការចាប់អារម្មណ៍របស់ពួកគេទៅរកកីឡាករ Martinez របស់ក្លឹប Inter Milan ។ ទោះបីជានៅសល់កិច្ចសន្យារយៈពេល ២ឆ្នាំក៏ដោយ ក្លឹប Inter នៅតែមានសុទិដ្ឋិនិយមចំពោះការដែលអាចបន្តការកិច្ចសន្យារបស់កីឡាករ Martinez ហើយបានត្រៀមខ្លួនដើម្បីធ្វើឱ្យគាត់ជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់បំផុតសម្រាប់ចរចាទៅលើកុងត្រារបស់គាត់៕

Previous articleBarca អាចនឹងយកកីឡាករ ៤រូបនេះ ដើម្បីធ្វើជាថ្នូរផ្ទេរយកកីឡាករ Onana របស់ Everton
Next articleកីឡាករ Bruno Guimaraes បង្ហើបតម្រុយអនាគតរបស់ខ្លួន និងក្លឹប Newcastle