បរទេស៖ កីឡាករ Teun Koopmeiners ដែលជាគោលដៅរបស់ក្លឹប Liverpool បានបង្ហើបអំពីបំណង់ចង់ចាកចេញពីក្លឹប Atalanta នៅកំឡុងពេលទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខ ហើយអាចផ្លាស់ប្តូរមកកកាន់លីគនៅប្រទេសអង់គ្លេស។
ខ្សែបម្រើរូបនេះបានប្រាប់ទៅកាន់សារព័ត៌មានហូឡង់ De Telegraaf ថា៖ “កាលពីឆ្នាំទៅក៏មានការចាប់អារម្មណ៍ពីខាងក្លឹប Napoli ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ នៅទីបញ្ចប់ក្លឹបទាំង២ ក៏មិនមានការព្រមព្រៀងណាមួយកើតឡើងនោះទេ។ ខ្ញុំបានប្រាប់ទៅកាន់ក្លឹប Atalanta រួចរាល់ហើយថានៅរដូវក្តៅខាងមុខនេះ ខ្ញុំចង់ចាកចេញ”។
.jpg?auto=webp&format=pjpg&width=3840&quality=60)
កីឡាករ Teun Koopmeiners បានបន្ថែមទៀតថា៖ “គូដណ្តឹងរបស់ខ្ញុំ និងខ្ញុំ មានពេលវេលាដ៏អស្ចារ្យនៅក្នុងប្រទេសអ៊ីតាលី ប៉ុន្តែសម្រាប់ក្លឹបមួយចំនួនក្នុងប្រទេសអង់គ្លេស វាអាចជាជម្រើសមួយ ដូច្នេះខ្ញុំអាចគិតអំពីវាបាន”៕



