តម្លៃមិនក្រោម ១០០លានអឺរ៉ូនោះទេ!! ប្រសិនជាក្លឹប Arsenal ចង់បានមែននោះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Record បានអោយដឹងថាតារាឆ្នើម Viktor Gyokeres របស់ក្លឹប Sporting Lisbon បានស្ថិតនៅក្នុងបញ្ជីកីឡាករដែលក្លឹប Arsenal ចង់បាន ប៉ុន្តែក្លឹបកាំភ្លើងធំត្រូវចំណាយយ៉ាងតិច ១២០លានអឺរ៉ូសម្រាប់ខ្សែប្រយុទ្ធរូបនេះ។

Viktor Gyokeres Sporting 2023-24

ខាងក្លឹប Chelsea ក៏ចាប់អារម្មណ៍ទៅលើកីឡាករ Gyokeres អស់រយៈពេលជាយូរមកហើយ ប៉ុន្តែ​របាយការណ៍​ថ្មីៗ​នេះ​បាន​បង្ហាញ​ថាក្លឹប​ Arsenal បាន​នាំមុខពីលើ​ក្រុម​តោ​ខៀវ​។ ក្លឹប Bayern Munich, Paris Saint-Germain និងក្លឹបកំពូលៗមួយចំនួនទៀតនៅអេស្ប៉ាញ និងអ៊ីតាលី ក៏កំពុងតាមដានទៅលើខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ខណៈដែលគាត់មានតម្លៃតែ ១៧លានផោនប៉ុណ្ណោះ ពេលដែលផ្ទេរចេញពីក្លឹប Coventry ទៅកាន់ក្លឹប Sporting។

Viktor Gyökeres - Player profile 23/24 | Transfermarkt

គួរបញ្ជាក់ថាគាត់ស៊ុតបញ្ចូលទីបាន ២២គ្រាប់ និងបញ្ជូនបាល់បាន ១០លើក ក្នុងការបង្ហាញខ្លួន ២៤ប្រកួតអោយក្លឹបក្នុងលីគនារដូវកាលនេះ៕

Previous articleCrystal Palace សម្លឹងឃើញកីឡាករ ២រូប សម្រាប់ជំនួសកន្លែង Michael Olise
Next articleប្រធានក្លឹប Barca បញ្ជាក់ថាក្លឹបនឹងមិនធ្វើរឿងនេះដាច់ខាតសម្រាប់ទីផ្សារដូវក្តៅ