ក្លឹបមួយនេះកំពុងនាំមុខគេ ក្នុងការផ្ទេរយកកីឡាករ Eddie Nketiah

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាតារាឆ្នើមរបស់ក្លឹប Arsenal កីឡាករ Eddie Nketiah អាចនឹងចាកចេញពីក្លឹបនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ ជាមួយនឹងក្លឹប Crystal Palace ដែលបច្ចុប្បន្នកំពុងនាំមុខគេក្នុងការចុះហត្ថលេខាលើរូបគេ។

ក្លឹប Crystal Palace ត្រៀមក្នុងការចូលរួមប្រជែងជាមួយនឹងក្លឹប Brentford និង Wolves ដើម្បីទទួលបានហត្ថលេខារបស់ខ្សែប្រយុទ្ធ។

Eddie Nketiah Arsenal all-white kit 2023

គួរបញ្ជាក់ថាកីឡាករ Nketiah បានបង្ហាញខ្លួនអោយក្លឹប Arsenal នៅក្របព្រឹត្តិការណ៍ទាំងអស់ចំនួន ៣៣ប្រកួត និងស៊ុតបញ្ចូលទីបាន ៦គ្រាប់៕

Previous articleលោក Mourinho បានបង្ហើបរឿងដ៏គួរអោយភ្ញាក់ផ្អើលមួយ
Next articleក្រោយខ្ចីជើងមកកាន់ Stuttgart!! កីឡាករ Deniz Undav បានប្រាប់ទៅកាន់ Brighton ថា