កីឡាករ Endrick ធ្លាប់បដិសេធក្លឹបយក្សនៅ Premier League ហើយរើសយក Real Madrid

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Ben Jacobs បានអោយដឹងថាកីឡាករ Endrick បាននិយាយប្រាប់ទៅកាន់ The Athletic អំពីការចាប់អារម្មណ៍របស់ក្លឹប Chelsea ថា៖

“ខ្ញុំត្រូវបានចាប់អារម្មណ៍ដោយក្លឹបនៅ Premier League ។ ហើយជាក់ស្តែង Chelsea គឺជាក្លឹបដែលមានកេរ្តិ៍ឈ្មោះមួយ ដែលបានឈ្នះពានរង្វាន់ Champions League ដល់ទៅ ២លើកផង។ មានគេប្រាប់ខ្ញុំថាមានភ្លៀងច្រើននៅទីក្រុងឡុងដ៏ ប៉ុន្តែវាមិនមែនជាបញ្ហានោះទេ ពីព្រោះឪពុករបស់ខ្ញុំធ្លាប់បាននិយាយថាខ្ញុំចូលចិត្តលេងទឹកភ្លៀង។ ប៉ុន្តែខ្ញុំតែងតែបញ្ជាក់យ៉ាងច្បាស់ទៅកាន់ភ្នាកង់ាររបស់ខ្ញុំថាក្លឹបក្នុងក្តីស្រម៉ៃរបស់ខ្ញុំគឺ Real Madrid”។

Image

គួរបញ្ជាក់ថាកីឡាករ Endrick កើតក្នុងឆ្នាំ ២០០៦ លេងក្នុងតំណែងជាខ្សែប្រយុទ្ធ។ គាត់ចាប់ផ្តើមអាជីពនៅក្លឹប Palmeiras ហើយនឹងផ្ទេរមកចូលរួមជាមួយនឹងក្លឹប Real Madrid នៅខែកក្កដា ឆ្នាំ២០២៤នេះហើយ៕

Previous articleក្រោយខ្ចីជើងមកកាន់ Stuttgart!! កីឡាករ Deniz Undav បានប្រាប់ទៅកាន់ Brighton ថា
Next articleToni Kroos បង្ហើបពេលវេលាសម្រេចចិត្តអំពីអនាគតខ្លួនជាមួយ Real