Man Utd ត្រូវប្រជែងជាមួយក្លឹបយក្ស ២នេះ ដើម្បីផ្ទេរយកខ្សែការពារ Jarrad Branthwaite

បរទេស៖ កាលពីដើមខែមីនា សារព័ត៌មាន Football Transfers បានចេញផ្សាយថាក្លឹប Manchester United បានក្លាយជាគូរប្រជែងដ៏ខ្លាំងខ្លាក្នុងការនាំយកខ្សែការពារ Jarrad Branthwaite របស់ក្លឹប Everton ដោយសារតែក្លឹបបិសាចក្រហមចង់ពង្រឹងនៅតំបន់ការពាររបស់ពួកគេសម្រាប់រដូវកាល ២០២៤-២៥។

Jarrad Branthwaite Everton 2023-24

នៅពេលនេះសារព័ត៌មាន The Daily Mail បានរាយការណ៍អោយដឹងថាក្លឹប United អាចនឹងត្រូវប្រជែងជាមួយនឹងក្លឹប Manchester City និង Real Madrid ក្នុងការចុះហត្ថលេខាយកខ្សែការពារសញ្ជាតិអង់គ្លេស ដែលមានតម្លៃផ្តាច់កុងត្រាប្រមាណ ៦០លានផោននៅក្នុងកុងត្រាបច្ចុប្បន្នរបស់គាត់។

នៅក្នុងរដូវកាល ២០២៣-២៤នេះ កីឡាករ Branthwaite បានបង្ហាញខ្លួន ៣១ប្រកួតនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់ ហើយគាត់បានបង្ហាញខ្លួនជាប្រចាំអោយក្លឹប Everton ដែលកំពុងឈរនៅលេខរៀងទី ១៦ ក្នុងលីគ។

Southgate-England

កីឡាករវ័យ ២១ឆ្នាំរូបនេះ ត្រូវបានកោះហៅពីក្រុមជម្រើសអង់គ្លេសសម្រាប់ការប្រកួតមិត្តភាពនៅក្នុងខែមីនានេះ ហើយអាច​នឹង​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​សម្រាប់ក្រុមជម្រើសជាតិអង់គ្លេស នៅ​ថ្ងៃ​អង្គារ​ទល់​នឹងប្រទេស​បែលហ្សិក​នៅ​កីឡដ្ឋាន Wembley៕

Previous articleកីឡាកររូបនេះ កំពុងបញ្ចុះបញ្ចូល Alphonso Davies អោយផ្ទេរមក Real
Next articleSir Jim Ratcliffe គ្រោងផ្តល់ជូននៅសំណើរមួយនេះ សម្រាប់កីឡាករ McTominay