បរទេស៖ ខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលី ដែលជាកីឡាកររបស់ក្លឹប Galatasaray គឺកីឡាករ Nicolo Zaniolo បាននិយាយបើកចំហអំពីអនាគត់របស់គាត់ បន្ទាប់ពីបញ្ចប់ការខ្ចីជើងនៅក្លឹប Aston Villa។
កីឡាករ Zaniolo បាននិយាយប្រាប់ Corriere dello Sport ថា៖ “ខ្ញុំកំពុងផ្តោលើក្លឹប Aston Villa ហើយខាងក្លឹប Galatasaray នឹងធ្វើការសម្រេចចិត្តអំពីអនាគតខ្ញុំ។ ខ្ញុំនឹកប្រទេសអ៊ីតាលី ពិតណាស់…. ប៉ុន្តែភ្នាក់ងាររបស់ខ្ញុំនឹងប្រាប់ខ្ញុំប្រសិនជាមានសំណើរណាមួយ។ ខ្ញុំដឹងគុណចំពោះ Monchi ដែលនាំខ្ញុំមកទីនេះ”។

កីឡាករ Zaniolo ដែលកំពុងលេងខ្ចីជើងនៅក្លឹប Aston Villa ពីក្លឹប Galatasaray បានបង្ហាញខ្លួនចំនួន ៣១ប្រកួត និងស៊ុតបញ្ចូលទីបាន ៣គ្រាប់ អោយក្លឹបមួយនេះ៕



