CR7 បង្ហាញខ្លួននៅព័រទុយហ្គាល់ជាមួយនឹងរថយន្តថ្មីតម្លៃជាង ២លានដុល្លារ

បរទេស៖ វីរៈបុរសរូបនេះត្រូវបានគេ​ប្រទះ​ឃើញ​នៅ​ពី​ក្រោយ​កង់​រថយន្ត Ferrari Daytona SP3 ថ្មី​របស់​គាត់​នៅ​តាម​ដង​ផ្លូវ​ក្នុង​ប្រទេស​ព័រទុយហ្គាល់ ខណៈ​ដែល​គាត់​ទៅ​លេង​ប្រទេស​កំណើត​របស់​គាត់​សម្រាប់​ការ​បំពេញ​កាតព្វកិច្ច​ក្នុង​ក្រុម​ជម្រើស​ជាតិ។ ថ្មីៗនេះកីឡាករ Ronaldo បានទិញនៅរថយន្តម៉ូដែល Ferrari ថ្មីដែលត្រូវបានពិពណ៌នាថាជា “យានអវកាស” ដោយគណនី Instagram មានឈ្មោះ Lisbon Car ហើយ Supercars របស់គាត់នេះ គឺមានតម្លៃជាង ២លានដុល្លារ។

 

 

View this post on Instagram

 

A post shared by Katchow (@lisbon.cars)

Cristiano Ronaldo goal Al-Nassr 2024

ម៉ូដែលថ្មីនេះភ្ជាប់មកជាមួយម៉ាស៊ីនចំហេះដ៏មានឥទ្ធិពលបំផុតដែល Ferrari ផលិតរហូតទាន់សម័យ ហើយផ្តល់កម្លាំង 840 សេះ និងកម្លាំងបង្វិល 697 Nm ។ រថយន្តនេះអាចបង្កើនល្បឿនដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោងដោយចំណាយពេលតែ ១.៨៥វិនាទីប៉ុណ្ណោះ និងមានល្បឿនអតិបរមា 340 គីឡូម៉ែត្រក្នុងមួយម៉ោង។

Ronaldo Portugal 2023

បន្ទាប់ពីខកខានការប្រកួតរបស់ព័រទុយហ្គាល់ជាមួយស៊ុយអែតកាលពីសប្តាហ៍មុន ដើម្បីសម្រាក់លំហែនៅអារ៉ាប៊ីសាអូឌិត។ តារាឆ្នើមរបស់ក្លឹប Al-Nassr រូបនេះបានត្រលប់មកជួយក្រុមជម្រើសជាតិវិញ និងអាចចូលលេងអោយក្រុមលោក Roberto Martinez នៅថ្ងៃអង្គារ៍ជាមួយនឹងប្រទេសស្លូវេនី៕

Cristiano Ronaldo shows off new Ferrari in Lisbon - The Portugal News

Previous articleLiverpool គ្រោងចំណាយចន្លោះ៤០-៤៥លានអឺរ៉ូ សម្រាប់កីឡាករ Juventus ម្នាក់នេះ
Next articleព្រោះតែមូលហេតុនេះ!! Man Utd និង Nice មិនអាចលេងក្នុងការប្រកួត UEFA ដូចគ្នានោះទេ