ក្លឹបយក្សនៅអាឡឺម៉ង់ ត្រៀមកញ្ចប់ប្រាក់ ១០០លានអឺរ៉ូសម្រាប់ផ្ទេរកីឡាករ Ronald Araujo

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាក្លឹប Bayern Munich បានបង្ហាញសញ្ញាក្នុងការធានាអោយក្នុងការផ្ទេរយកខ្សែការពារ Ronald Araujo របស់ក្លឹប Barcelona ជាមួយនឹងតម្លៃក្នុងការដេញថ្លៃប្រមាណ ១០០លានអឺរ៉ូ។ ក្លឹបយក្សនេះ Bundesliga គឺជាក្លឹបមួយក្នុងចំណោមក្លឹបជាច្រើនដែលចង់បានខ្សែការពាររូបនេះ។

Ronald Araujo Barcelona 2023-24

ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីសំណាក់ក្លឹប Bayern ក៏ដោយ ក៏ក្លឹប Barcelona ប្តេជ្ញារក្សាទុកកីឡាករសញ្ជាតិអ៊ុយរូហ្គាយនេះអោយបាន។ ដើម្បីរារាំងដ៏ក្លឹបដែលចង់បានគាត់ ខាង Barca បានផ្តល៉អោយនៅកិច្ចសន្យាមួយថ្មីទៀតសម្រាប់កីឡាករ Araujo ដើម្បីអោយគាត់បន្តស្នាក់នៅជាមួយ Camp Nou បើយូរជាងកុងត្រាបច្ចុប្បន្នរបស់គាត់ដែលនឹងផុតនៅឆ្នាំ២០២៦។ កុងត្រាថ្មីរបស់កីឡាករ Araujo អាចនឹងធ្វើអោយគាត់បន្តស្នាក់នៅជាមួយនឹងក្លឹប Barca ដល់ឆ្នាំ២០២៩៕

Previous articleខ្សែការពារ De Ligt ចេញមកបញ្ជាក់យ៉ាងច្បាស់អំពីអនាគតខ្លួននៅ Bayern
Next articleMan City អាចនឹងចែកផ្លូវជាមួយកីឡាករ Kalvin Phillips នៅចុងរដូវកាលនេះ