បរទេស៖ កីឡាករ Walker ត្រូវបង្ខំចិត្តប្តូរចេញក្រោយលេងទើបតែបាន ២០នាទីក្នុងការប្រកួតមិត្តភាពរបស់អង់គ្លេសទល់នឹងប្រេស៊ីលកាលពីសប្តាហ៍មុន ហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានរបួសសរសៃពួរ។ គាត់បានអវត្តមានសម្រាប់ការប្រកួតជាមួយបែលហ្ស៊ិកកាលពីថ្ងៃអង្គារ ហើយក្លឹប Man City នៅមិនទាន់ប្រាកដថាតើគាត់នឹងអាចបង្ហាញខ្លួននៅក្នុងការប្រកួតលីគដ៏សំខាន់ជាមួយក្រុមកំពូលតារាង Arsenal ដែរឬទេ។ មុនដំបូងគេគិតថាបញ្ហានេះមិនធ្ងន់ធ្ងរពេកទេ ប៉ុន្តែវាហាក់ដូចជាមិនដូច្នោះទេ។

នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាកីឡាករ Walker នឹងធ្វើការស្កេនលើសរសៃពួររបស់គាត់ ហើយខាងក្លឹប Man City គិតថាគាត់អាច ៥០-៥០ ក្នុងការដែលអាចលេងក្នុងប្រកួតជាមួយនឹងក្លឹប Arsenal បាន។ ម្ចាស់ជើងឯងពានអឺរ៉ុប និងអង់គ្លេសមួយនេះ ក៏នៅមិនទាន់ច្បាស់ថាកីឡាករ John Stones នឹងអាចជួយក្រុមបាននោះទេ បន្ទាប់ពីគាត់បានរងរបួសនៅក្នុងការប្រកួតជាមួយប្រទេសបែលហ្សិក ហើយ Manuel Akanji គឺស្ថិតនៅក្នុងការព្រួយបារម្ភដូចគ្នា ក្រោយត្រូវបានបង្ខំចិត្តអោយដកខ្លួនចេញពីក្លឹបជម្រើសជាតិស្វីសភ្លាមៗ។
ការបាត់បង់កីឡាករ Walker, Stones និង Akanji អាចជាកង្វល់ដ៏ធំមួយសម្រាប់គ្រូបង្វឹក Pep Guardiola ខណៈរូបគាត់បានបាត់បង់នៅអ្នកចាំទីជម្រើសទីមួយ Enderson រួចទៅហើយដោយសារតែរបួស។ ក្លឹប Arsenal និង Liverpool កំពុងស្ថិតនៅលើកំពុងតារាងដោយមាន ពិន្ទុស្មើរគ្នា ប៉ុន្តែក្លឹបកាំភ្លើងធំមានគ្រាប់បាល់ស៊ុតបញ្ជូលទីច្រើនជាង ខណៈនៅពីក្រោយដោយក្លឹប Man City ដែលចាញ់ ១ពិន្ទុ។
.jpg?auto=webp&format=pjpg&width=3840&quality=60)
ក្លឹប Man City សង្ឃឹមថាអាចទទួលបានដំណឹងល្អក្រោយធ្វើការស្កេនទៅលើបញ្ហារបួសរស់កីឡាករ Walker ក៏ដូចគ្នាទៅនឹងកីឡាករ Stones និង Akanji ផងដែរ មុនការប្រកួតដល់សំខាន់នៅ Etihad នាថ្ងៃអាទិត្យនេះ។ នៅថ្ងៃជាមួយគ្នានេះក្លឹប Liverpool ក៏ត្រូវទទួលស្វាគគមន៍ក្លឹប Brighton នៅ Anfield ដូចគ្នា៕



