មែន ឫទេ? Liverpool ដាក់សំណើរ ៨០លានអឺរ៉ូទិញកីឡាកររបស់ Real

បរទេស៖ តាមពាក្យចចាមអារ៉ាមបានអោយដឹងថាក្លឹប Liverpool បានធ្វើការដាក់សំណើរជាថ្មីម្តងទៀតទៅកាន់ក្លឹប Real Madrid បន្ទាប់ពីត្រូវបានបដិសេធម្តងហើយសម្រាប់សំណើរផ្ទេរខ្សែប្រយុទ្ធស្លាប Rodrygo។

rodrygo

នេះបើយោងតាមការចេញផ្សាយរបស់ Spanish Publication Nacional បានអោយដឹងថាខាងក្លឹប Liverpool បានបង្កើតនៅសំណើររបស់ខ្លួនពីលើសំណើរចាស់ គឺពីតម្លៃ ៦០លានអឺរ៉ូ ទៅ ៨០លានអឺរ៉ូ។ ប៉ុន្តែតាមប្រភពដដែរបានអោយដឹងថាប្រធានក្លឹប​ Real Madrid លោក Florentino Perez នឹងមិនអនុញ្ញាតអោយកីឡាករ Rodrygo ចាកចេញនៅក្រោមតម្លៃ ១០០លានអឺរ៉ូនោះទេ៕

Previous articleកីឡាករ Davies ទំនង់ជាមិនបន្តកុងត្រាថ្មីជាមួយ Bayern នោះទេ!
Next articleមកដឹកតម្លៃខ្សែការពារ Jean-Clair Todibo ដែលក្លឹប Nice ទាមទារពី Man Utd