Man Utd កំពុងតាមដានស្ថានភាពខ្សែប្រយុទ្ធនៅក្លឹប Real Madrid ម្នាក់

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Relevo បានអោយដឹងថាមានអ្នកតាមដានមើលកីឡាករ ២នាក់ បានធ្វើការនិយាយជាមួយនឹងអ្នកតំណាងខ្សែប្រយុទ្ធម្នាក់របស់ក្លឹប Real Madrid កាលពីប៉ុន្មានសប្តាហ៍មុន ដើម្បីសាកសួរអំពីស្ថានភាពរបស់កីឡាករ។ ផែនការនេះ គឺសម្រាប់គាត់ក្នុងការមកកាន់ Old Trafford ក្នុងនាមជាខ្សែប្រយុទ្ធបម្រុងដែលមានបទពិសោធន៍សម្រាប់ជំនួសកីឡាករ Rasmus Hojlund។ គាត់បានបង្ហាញនៅទម្រង់លេងយ៉ាងល្អសម្រាប់ក្លឹប​ Real Madri ហើយតួនាទីដូចគ្នានេះនៅ Premier League អាចនឹងសាកសមសម្រាប់គាត់។

Hojlund Manchester United

កីឡាក រHojlund មានការចាប់ផ្តើមដ៏លំបាកក្នុងអាជីពរបសគាត់នៅ Old Trafford ជាមួយនឹងខ្សែប្រយុទ្ធដាណឺម៉ាករូបនេះបានបរាជ័យក្នុងការរកគ្រាប់បាល់ក្នុងរយៈពេល ៣ខែដំបូងក្នុងក្របខ័ណ្ឌ Premier League ទោះបីជាយ៉ាងណាក៏ដោយចាប់តាំងពីពេលនោះមកកីឡាករ Hojlund បានរកគ្រាប់បាល់បានជាបន្តបន្ទាប់នៅក្នុងលីកសម្រាប់បិសាចក្រហម ហើយគាត់បានជួបនៅបញ្ហារបួសដែលធ្វើខកខានការស៊ុតបញ្ចូលទី។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានចំណាយពេល ៣ខែជាមួយក្លឹប Stoke City និង Newcastle United។

20230612_Joselu

ទោះបីជាកីឡាករ Joselu កំពុងតែលេងជាមួយនឹងក្លឹប Real Madrid ក៏ដោយ ប៉ុន្តែគាត់នៅតែមានកុងត្រាជាមួយនឹងក្លឹប​Espanyol ដែលកំពុងលេងនៅលីគទី២របស់អេស្ប៉ាញ។ វាត្រូវបានគេដឹងថាក្លឹប Real Madrid បានធ្វើការសម្រេចចិត្តក្នុងការចុះហត្ថលេខាយកកីឡាករវ័យ ៣៤ឆ្នាំរូបនេះ ប៉ុន្តែការចាប់អារម្មណ៍ពីក្លឹបនៅ Premier League អាចនឹងធ្វើអោយកីឡាករមានការស្ទាក់ស្ទើរ។

កីឡាករ Joselu ទើបតែចូលរួមហ្វឹកហាត់ជាមួយនឹងក្រុមលោក Carlo Ancelotti វិញ ក្រោយចប់ភារៈកិច្ចនៅក្រុមជម្រើសជាតិអេស្ប៉ាញ។ គាត់ទំនងជានឹងនៅជាកីឡាករបម្រុង​នៅ​ពេល​ដែល Real Madrid ប្រកួត​ជាមួយ Athletic Club នៅ​ថ្ងៃ​ទី៣១ ខែ​មីនា៕

Joselu Real Madrid

Previous articleលោក Southgate ប្រាប់ទៅខ្សែការពារ Ben White របស់ក្លឹប Arsenal ថា
Next articleកីឡាករ Davies មានពេលតែ ២សប្តាហ៍ទៀតប៉ុណ្ណោះ!! ដើម្បីផ្តល់នៅចម្លើយ