Man Utd ត្រៀមលុយ ១០០លានផោនសម្រាប់ទិញខ្សែការពារ ២រូបនេះ

បរទេស៖ ក្លឹបបិសាចក្រហមកំពុងសម្លឹងមើលការដាក់បញ្ចូលឈាមថ្មីសម្រាប់តំបន់ខាងក្រោមរបស់ខ្លួន ខណៈពេលដែលមានភាពមិនច្បាស់លាស់អំពីអនាគតរបស់កីឡាករ Raphael Varane,កីឡាករ Harry Maguire និងកីឡាករ Jonny Evans ។ ខ្សែការពារកណ្តាលរបស់ក្លឹប Nice កីឡាករ Todibo គឺជាគោលដៅរយៈពេលវែងរបស់ក្លឹប Man Utd ហើយបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹបនៅ Ligue 1 បានទាមទារនៅតម្លៃប្រមាណ ៤០លានផោន សម្រាប់ខ្សែការពាររូបនេះ។ ជាមួយនឹងក្លឹប Nice ដែលត្រូវបានគ្រប់គ្រង់ដោយលោក Sir Jim Ratcliffe និង Ineos ហើយគាត់ក៏ជាភាគហ៊ុនរបស់ក្លឹប United ដូចគ្នា អាចនឹងធ្វើអោយក្លឹបយក្សនៅអង់គ្លេសមួយនេះពន្យាពេលក្នុងការចរចា។

Erik ten Hag Manchester United 2023-24

នេះបើយោងតាមការចេញផ្សាយរបស់ La Gazzetta dello Sport បានអោយដឹងថាខាងក្លឹប Juventus ក៏បានកំណត់តម្លៃកីឡាករ Bremer ខណៈក្លឹបសេះបង្កងទាមទារចន្លោះ ៦០-៧០លានអឺរ៉ូ។ ខ្សែការពារសញ្ជាតប្រេស៊ីលរូបនេះក៏មានតម្លៃផ្តាច់កុងត្រានៅក្នុងកិច្ចសន្យាបច្ចុប្បន្នដែលប្រហាក់ប្រហែលទៅនឹងអ្វីដែលបានទាមទារខាងលើ។ តាមរយៈការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាខាងកីឡាករ និងក្លឹប Juventus មាននៅកិច្ចសន្យាពាក្យសម្តីជាមួយគ្នា ដោយក្លឹបនឹងត្រូវពិចារណារាល់សំណើរផ្ទេរទាំងអស់សម្រាប់ឆ្នាំ២០២៤ ប៉ុន្តែការសម្រេចចិត្តអោយគាត់ចាកចេញ ឫក៏អត់គឺអាស្រ័យទៅលើក្លឹបនៅអ៊ីតាលីនេះដដែរ។

Jean Clair Todibo

ក្លឹប United បានត្រៀមរួចរាល់ហើយក្នុងការចំណាយតាមការទាមទាររបស់ក្លឹប Juventus ដើម្បីអាចនាំយកកីឡាករ Bremer មកកាន់អង់គ្លេសបាន។ ហើយបើយោងតាមការចេញផ្សាយរបស់ Gazzetta បានអោយដឹងថាខាងក្លឹប Man Utd អាចនឹងដាក់បញ្ចូលកីឡាករ Mason Greenwood ចូលទៅក្នុងសំណើរផ្ទេរមួយនេះ ដើម្បីអាចកាត់បន្ថយនៅថ្លៃផ្ទេរបានមួយចំនួន។

Bremer Juventus 2023-2024

ក្លឹប United ក៏កំពុងតែតាមដានទៅលើកីឡាករ Jarrad Branthwaite របស់ក្លឹប Everton ខណៈពេលដែលក្លឹបបិសាចក្រហមចង់ដោះស្រាយនៅតំបន់ការពារដែលមានភាពចន្លោះប្រហោងនៅក្នុងរដូវកាលនេះ (របូត ៣៩គ្រាប់ ក្នុងការប្រកួត ២៨ប្រកួតនៅ Premier League)។ ជាមួយនឹងកីឡាករមួយចំនួនដែលអាចនឹងចាកចេញពី Old Trafford នៅរដូវក្តៅនេះ ដូច្នេះក្លឹប United នឹងត្រូវរៀបចំនៅតំបន់ការពាររបស់ខ្លួនជាថ្មីសម្រាប់រដូវកាលក្រោយ៕

Previous articleកីឡាករ Davies មានពេលតែ ២សប្តាហ៍ទៀតប៉ុណ្ណោះ!! ដើម្បីផ្តល់នៅចម្លើយ
Next articleតម្លៃខ្លួនរបស់ Messi បន្តធ្លាក់ទៀត!! ដោយសារតែមូលហេតុនេះ