ក្លឹបយក្សចំនួន ៦ ចេញមកប្រជែងគ្នាយកខ្សែប្រយុទ្ធ Dani Olmo

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Daily Mail បានអោយដឹងថាខ្សែប្រយុទ្ធ Dani Olmo របស់ក្លឹប RB Leipzig បានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ក្លឹបយក្ស Manchester United និង Real Madrid។

ជាមួយនឹងការស៊ុតបញ្ចូលទី ៧គ្រាប់ និងបញ្ជូនបានល់ ៤ដង ក្នុងការបង្ហាញខ្លួន ១៩ប្រកួត ដែលបង្ហាញថាកីឡាករ Olmo មានទម្រង់លេងយ៉ាងល្អសម្រាប់ក្លឹប RB Leipzig។

Dani Olmo Celebrating Leipzig Bayern 2023

កុងត្រារបស់ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញមានលក្ខខណ្ឌផ្តាច់កុងត្រា ដែលមានតម្លៃ ៦០លានអឺរ៉ូ ដែលមានសុពលភាពដល់ឆ្នាំ២០២៧ ធ្វើអោយគាត់ក្លាយជាប្រធានបទយ៉ាងក្តៅសម្រាប់ការផ្ទេរនាទីផ្សាដោះដូរខាងមុខ។

ក្រៅពីនេះ ក្លឹប Manchester United និង Real Madrid នឹងក្លឹបកំពូលផ្សេងទៀតដូចជា Manchester City, Chelsea និង Tottenham បានបង្ហាញចំណាប់អារម្មណ៍ទៅលើកីឡាករ Olmo កាលពីពេលកន្លងមក។ ក្លឹប Barcelona ដែលជាកន្លែងដែលកីឡាករ Olmo ចាប់ផ្តើមអាជីពក្នុងយុវជន ក៏បានចាប់អារម្មណ៍ផងដែរ ប្រសិនជាស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេមានភាពប្រសើរឡើង៕

Previous articleនាយកផ្នែកកីឡារបស់ក្លឹប Bayern និយាយដល់រឿងកុងត្រារបស់ Kimmich
Next articleBayern Munich ចាប់អារម្មណ៍ចង់បានអតីតគ្រូបង្វឹករបស់ Man Utd ម្នាក់នេះ