លោក Graham Potter ទំនង់ជាទៅដឹកនាំក្លឹបនៅអាឡឺម៉ង់

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ HITC បានអោយដឹងថាគោលដៅរបស់ក្លឹប Manchester United លោក Graham Potter អាចនឹងទៅចូលរួមជាមួយនឹងក្លឹប Borussia Dortmund នៅ Bundesliga នារដូវកាលក្រោយ ដែលបានបង្ហាញការចាប់អារម្មណ៍ទៅលើបុរសសញ្ជាតិអង់គ្លេសរូបនេះ។

Graham Potter

ខាងក្លឹបបិសាចក្រហមបានរាយការណ៍អំពីការពិចារណាក្នុងការនាំយករូបគាត់មកជំនួសលោក Erik ten Hag នៅចុងរដូវកាលនេះ។ ហើយបានដាក់បញ្ចូលនៅឈ្មោះរបស់អតីតគ្រូបង្វឹកក្លឹប Chelsea រូបនេះនៅក្នុងបញ្ជីឈ្មោះបេក្ខភាពដែលនឹងអាចមកជំនួសកន្លែងរបស់បុរសសញ្ជាតិហូឡង់នៅរដូវកាលក្រោយ៕

Previous articleKlopp សម្លឹងឃើញកីឡាកររបស់ Frankfurt ជាជម្រើសមកជំនួស Salah
Next articleក្លឹបធំៗចំនួន ៣ បង្ហាញការចាប់អារម្មណ៍ទៅលើកីឡាករ Hojbjerg