Barcelona ពិចារណាក្នុងការធ្វើរឿងនេះចំពោះកីឡាករ Raphinha

បរទេស៖ អាជីពរបស់កីឡាករសញ្ជាតិប្រេស៊ីលនារដូវកាលនេះហាក់មានភាពមិនល្អប្រសើរ ដោយសារតែគាត់ជួបនៅបញ្ហារបួសជាច្រើន ប៉ុន្តែគាត់នៅតែជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេលំដាប់ទី៣ របស់ក្លឹប Barcelona នៅក្នុង La Liga ក្នុងឆ្នាំនេះដដែរ។ ជ័យជំនះទៅលើក្លឹប Las Palmas កាលពីថ្ងៃសៅរ៍ ហើយក៏ជាស៊ុតបញ្ចូលទីគ្រាប់ទី៥របស់គាត់ក្នុងរដូវកាលន ខណៈនៅពីក្រោយកីឡាករ Robert Lewandowski (១៣គ្រាប់) និង Joao Felix (៦គ្រាប់)។

raphinha

ទោះបីយ៉ាងណាបើយោងតាមការចេញផ្សាយរបស់ SPORT បានអោយដឹងថាក្លឹបយក្សកាតាឡាននឹងពិចារណាលក់កីឡាកររូបនេះ ប្រសិនបើទទួលបានសំណើរសមរម្យមួយនាំទីផ្សារដោះដូររដូវក្តៅខាងមុខ។ បន្ទាប់ពីកីឡាករ Ousmane Dembele ចាកចេញពីកាន់ក្លឹប PSG កាលពីរដូវក្តៅមុន កីឡាករ Raphinha ត្រូវបានប្រម៉ូតមកកាន់ជម្រើសទី១ក្នុងតំណែងស្លាបស្តាំ ដោយលោក Xavi។ ទោះបីជាយ៉ាងណាក៏ដោយកីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានធ្វើអោយបរាជ័យម្តងហើយម្តងទៀត ដែលធ្វើអោយកីឡាករ Lamine Yamal និង Ferran Torres បានចូលមកជំនួសកន្លែង ១១ដំបូងនៅក្លឹប Barcelona។

ក្លឹបម្ចាស់ជើងឯកអេស្ប៉ាញមួយនេះ នឹងត្រូវលក់កីឡាករនារដូវក្តៅខាងមុខ ដោយសារតែបញ្ហាហរិញ្ញវត្ថុរបស់ពួកគេ ហើយនឹងព្រមលក់ Raphinha ប្រសិនជាទទួលបានសំណើរសមរម្យមួយ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏នៅតែចាំមើលថាអតីតតារាឆ្នើមក្លឹប Leeds United យល់ព្រមចាកចេញពី Camp Nou ឫអត់ ខណៈគេមើលឃើញថាក្លឹបបានជម្រុញអោយគាត់ចាកចេញហើយ។

Joao Felix Raphinha Joao Cancelo Barcelona 2023-24

ក្រុមរបស់លោក Xavi ត្រូវផ្តោតទៅលើការប្រកួតក្នុងព្រឹត្តិការណ៍តំបន់អឺរ៉ុប ខណៈដែលពួកគេត្រូវប៉ះជាមួយនឹងក្លឹប PSG នៅជើងទី 1 នៃការប្រកួតក្របខ័ណ្ឌ Champions League វគ្គ 1/4 ផ្តាច់ព្រ័ត្ររបស់ពួកគេ៕

Previous articleReal Madrid ជឿជាក់ថានឹងចុះកុងត្រាជាមួយអ្នកចាំទីម្នាក់នេះ
Next articleលោក Todd Boehly និង Clearlake Capital ទំនង់ត្រៀមធ្វើរឿងមួយចំពោះកីឡាករ ២រូបនេះ