បរទេស៖ អ្នកសារព័ត៌មានកីឡាលោក Ben Jacobs បានអះអាងថាក្លឹប Chelsea មិនពិចារណាឈ្មោះ Thomas Tuchel និងលោក Jose Mourinho ដើម្បីជំនួសកន្លែងលោក Mauricio Pochettino នៅ Stamford Bridge នៅរដូវកាលក្រោយ។

លោក Jacob បានសរសេរនៅក្នុង Caughtoffside ថា៖ “យើងឮឈ្មោះជាច្រើនដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការជំនួស Pochettino ជាពិសេស Roberto De Zerbi, Ruben Amorim និង Hansi Flick ខណៈដែលអ្នកគាំទ្រមួយចំនួនកំពុងសុបិនអំពីការវិលត្រឡប់របស់ Jose Mourinho ឬ Thomas Tuchel ទោះបីជាវាមិនត្រូវបានគេគិតក៏ដោយ ហើយមិនត្រូវបានទាំងគេយកពិចារណាផងនោះ”៕



