Barca កំណត់គោលដៅយកគ្រូបង្វឹកម្នាក់នេះ មកជំនួស Xavi

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Independent បានអោយដឹងថាក្លឹប Barcelona កំពុងតែធ្វើការប្រជែងជាមួយក្លឹបនៅតំបន់អឺរ៉ុបមួយចំនួនក្នុងការតែងតាំងលោក Ruben Amorim ជាគ្រូបង្វឹកថ្មីរបស់ខ្លួន។

ការវិវត្តន៍ថ្មីៗបង្ហាញថាក្លឹប Liverpool ក៏បានកំណត់គោលដៅរបស់ខ្លួនលើលោក Amorim បន្ទាប់ពីការសម្រេចចិត្តរបស់លោក Xabi Alonso ក្នុងការបន្តនៅក្លឹប Bayer Leverkusen ។ កាលពីមុនមានការរំពឹងទុកយ៉ាងខ្លាំងថាលោក Amorim នឹងចូលរួមជាមួយក្លឹប Barcelona ខណៈដែលលោក Alonso ត្រូវតាមប្រមាញ់ដោយក្លឹប Liverpool ឬក្លឹប Bayern Munich ។ ទោះបីជាយ៉ាងណាក៏ដោយលោក Alonso បានបញ្ជាក់ថាគាត់នឹងបន្តស្នាក់នៅជាមួយនឹងក្លឹប Leverkusen ដែលធ្វើអោយក្លឹប Liverpool ក្រឡេកទៅចាប់អារម្មណ៍លោក Amorim វិញ។

Ruben Amorim Liverpool GFX

ក្លឹប Barcelona មានការបន្ទាន់ក្នុងការតាមយកលោក Amorim ដោយសារតែពួកគេមានភាពជឿជាក់ថាគាត់មានភាពងាយស្រួលក្នុងការនាំមកកាន់ក្លឹប Barca ជាងគោលដៅគ្រូបង្វឹកផ្សេងទៀត។ ខណៈក្លឹបជាច្រើនបានផ្តោតទៅលើលោក Roberto De Zerbi ក្រោយ Alonso សម្រេចបន្តស្នាក់នៅជាមួយក្លឹប Bayer Leverkusen៕

Previous articleអនាគតកីឡាករ Zaragoza ជាមួយ Bayern គឺអាស្រ័យទៅលើបុគ្គលម្នាក់នេះ
Next articleកីឡាករ Alexander Isak ចេញមកបញ្ជាក់អំពីអនាគតខ្លួនថា