Real Madrid មិនមានបំណង់ផ្ទេរយកកីឡាករ Chelsea រូបនេះនារដូវក្តៅនោះទេ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ HITC បានអោយដឹងថាកីឡាករ Reece James មិនមានបំណង់ក្នុងការចាកចេញពី Stamford Bridge ហើយខាងក្លឹប Chelsea បានបញ្ជាក់ផងដែរថាពួកគេនឹងមិនលក់ខ្សែការពារដែលមានទេពកោសល្យម្នាក់នេះ បើទោះបីជាក្លឹបត្រូវការប្រមូលយកប្រាក់មកវិញ ដើម្បីអនុវត្តតាមច្បាប់ប្រាក់ចំណេញ និងនិរន្តរភាពក៏ដោយ។

Reece James Chelsea 2023-24

កីឡាករ James មានកុងត្រាជាមួយនឹងក្លឹបរហូតដល់ឆ្នាំ ២០២៨ ហើយបានទាក់ទាញក្លឹបធំៗជាច្រើន ជាពិសេសគឺក្លឹប Real Madrid។ ក្លឹបយក្សនៅអេស្ប៉ាញមួយនេះបានតាមដានយ៉ាងជិតដិតចំពោះកីឡាករ James នៅក្នុងរដូវកាលនេះ ដោយរក្សាគាត់នៅក្នុងបញ្ជីកីឡាករដែលក្លឹបចង់បាន។ ទោះបីជាមានការចាប់អារម្មណ៍ពីក្លឹប Real Madrid ក៏ដោយ ក៏ក្លឹបមិនមានបំណង់ក្នុងការផ្ទេរយកកីឡាករ James សម្រាប់ទីផ្សារដោះដូររដូវក្តៅនេះផងដែរ៕

Previous articleកីឡាករ Alexander Isak ចេញមកបញ្ជាក់អំពីអនាគតខ្លួនថា
Next articleChelsea នឹងធ្វើរឿងនេះចំពោះយុវជន Alfie Gilchrist សម្រាប់រដូវកាលក្រោយ