Pep និយាយអំពីស្ថានភាពរបស់កីឡាករ Haaland និង De Bruyne ថា

បរទេស៖ កីឡាករ Haaland និង De Bruyne បានខកខានការប្រកួត ដែលធ្វើអោយកីឡាករ Phil Foden ទទួលខុសត្រូវទាំងស្រុង នៅពេលដែលក្លឹប Man City ប្រកួតជាមួយក្លឹប Aston Villa ខណៈម្ចាស់ជើងឯក Premier League រូបនេះបានយកឈ្នះយ៉ាងងាយស្រួលទៅលើក្លឹប Villa ក្នុងលទ្ធផល ៤ទល់នឹង១។ ជាមួយនឹងការធ្វើដំណើរទៅកាន់ Selhurst Park កាន់តែខិតជិតមកដល់ លោក Guardiola បានផ្តល់ការអាប់ដេតដ៏មិនច្បាស់លាស់មួយទៅលើស្ថានភាពរបស់កីឡាករទាំង ២រូប។

Pep Guardiola Manchester City 2024

លោក Guardiola បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា៖ “ខ្ញុំមិនទាន់ដឹងច្បាស់នោះទេ ពួកយើងទើបតែប្រកួតប៉ុន្មានថ្ងៃមុន។ ខ្ញុំត្រូវតែគិតអំពីវា”។

លោក Guardiola ដឹងថាអ្នកបង្កើតឪកាស និងអ្នកស៊ុតបញ្ចូលទី គឺកីឡាករ De Bruyne និង Haaland ជាកត្តាសំខាន់សម្រាប់ទិសដៅរបស់ក្លឹប Man City សម្រាប់ពានរង្វាន់ទាំង ៣។ ទោះបីជាយ៉ាងណា ដោយសារតែបញ្ហាសុខភាពរបស់ពួកគេក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញទំនងជានឹងប្រើអ្នកទាំងពីរដោយប្រុងប្រយ័ត្ន ដើម្បីរក្សាពួកគេសម្រាប់ការប្រកួត Champions League។

pep_haaland

ក្រុមការពារតំណែងជើងឯក Premier League នឹងធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ដើម្បីទទួលក្រុម Crystal Palace នៅថ្ងៃសៅរ៍ទី៦ ខែមេសា ខណៈដែលពួកគេសម្លឹងមើលការកាត់បន្ថយគម្លាតជាមួយក្រុម Liverpool ក្នុងការប្រជែងដណ្តើមជើងឯកលីគ៕

Previous articleArteta និយាយដល់អនាគតរបស់កីឡាករ Partey ថា
Next articleខ្សែប្រយុទ្ធ Benzema រំលឹកដល់អនាគតរបស់ខ្លួន