បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Liverpool បានធ្វើការបន្តនៅកុងត្រាសម្រាប់កីឡាករ Trent Alexander-Arnold ស្របពេលដែលគាត់ទទួលបានការចាប់អារម្មណ៍ពីក្លឹប Real Madrid។
កីឡាករ Trent Alexander-Arnold ដែលមានវ័យ ២៥ឆ្នាំ គឺជាកីឡាករដល់ឆ្នើមម្នាក់របស់ក្លឹប Liverpool ហើយនៅក្នុងរដូវកាលនេះគាត់បានបង្ហាញខ្លួន ២៩ដង ជាមួយនឹងការរួមចំណែកស៊ុតបញ្ចូលទី ២គ្រាប់ និងបញ្ជូនបាល់ ១០ដង។ គាត់ត្រូវបានគេចាប់ទុកថាជាកីឡាករឆ្នើមម្នាក់នៅ Premier League ហើយកីឡាករខ្សែការពារស្តាំងសញ្ជាតិអង់គ្លេសរូបនេះបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការជួយអោយក្លឹប Liverpool ទទួលបានជោគជ័យនារយៈពេលប៉ុន្មានឆ្នាំមកនេះ។

ជាមួយនឹងកុងត្រាបច្ចុប្បន្នរបស់គាត់ដែលនឹងផុតសុពលភាពនៅឆ្នាំ២០២៥ ធ្វើអោយក្លឹបReal Madrid ធ្វើការតាមដានយ៉ាងដិតដល់ចំពោះស្ថានភាពរបស់កីឡាករ Alexander-Arnold។ ក្លឹបយក្សនៅ La Liga មើលឃើញគាត់ជាគោលដៅដ៏មានសក្តានុពលក្នុងការពង្រឹងក្រុមរបស់ពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយក្លឹប Liverpool សម្រេចចិត្តធ្វើការរក្សាទុកនៅទ្រព្យដល់មានតម្លៃមួយនេះ ដោយពួកគេធ្វើការធានាអោយបាននៅការរក្សាទុកគាត់អោយនៅក្លឹបបានយូរបំផុត៕



