កីឡាករ Assan Ouedraogo ស្ទាក់ស្ទើក្នុងការផ្ទេរមក Bayern ដោយសារតែ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាក្លឹប FC Bayern Munich នៅតែចង់ចុះហត្ថលេខាយកកីឡាករ Assan Ouedraogo។ ខ្សែបម្រើវ័យ ១៧ឆ្នាំរបស់ក្លឹប Schalke 04 នៅតែមានសំណើររបស់ក្លឹប Bayern នៅលើទុកដដែរ ដែលមានសុពលភាពដល់ឆ្នាំ២០២៩។

Image

នៅពេលនេះអ្វីជាបញ្ហារបស់កីឡាករក្នុងការសម្រេចចិត្ត គឺក្លឹប Bayern មិនទាន់រកបានគ្រូបង្វឹកថ្មីមកជំនួសកន្លែងរបស់ Thomas Tuchel ដែលនឹងត្រូវចាកចេញនៅរដូវក្តៅនេះ។ ហើយកីឡាករ Assan Ouedraogo នៅមិនទាន់ដឹងថាគ្រូបង្វឹកថ្មីចង់បានគាត់ដែរឫអត់ ប្រសិនជាគាត់ទទួលយកនៅសំណើរផ្ទេរមកកាន់ Bayern។ កត្តានេះបានធ្វើអោយមានការពិបាកសម្រាប់កីឡាករ។

ក្នុងនោះក៏មានក្លឹបមួយចំនួនទៀតកំពុងតែជម្រុញអោយមានការផ្ទេររូបគាត់ ដែលមានដូចជាក្លឹប Leipzig, Frankfurt, Atalanta Bergamo, AS Roma នឹង Newcastle៕

Previous articleJose Mourinho អោយតម្រុយនៃការវិលត្រលប់មកធ្វើគ្រូបង្វឹកវិញ
Next articleArsenal និង Man Utd ចេញមកប្រជែងគ្នាយកខ្សែបម្រើ Wolves