បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាក្លឹប Totteham Hotspur កំពុងសម្លឹងរកមើលការចុះហត្ថលេខាយកខ្សែប្រយុទ្ធសម្រាប់ទីផ្សារដោះដូរនារដូវក្តៅខាងមុខ។ ហើយតាមប្រភពដដែលបានអោយដឹងថាក្លឹបបានសម្លឹងតារាឆ្នើមរបស់ក្លឹប Feyenoord កីឡាករ Santiago Gimenez។
ក្លឹបមានមូលដ្ឋាននៅ Premier League មួយនេះក៏បានសម្លឹងឃើញកីឡាករ Albert Gudmundsson របស់ក្លឹប Genoa ដូចគ្នា ខណៈខាងក្លឹប Inter ក៏កំពុងតាមមើលកីឡាករម្នាក់នេះដែរ៕



