Greenwood មានភាគរយច្រើនក្នុងការវិលត្រលប់មក Man Utd វិញ

បរទេស៖ កីឡាករ Mason Greenwood អាចនឹងមកលេងនៅក្លឹប Manchester United ម្តងទៀត ក្រោយគាត់បញ្ចប់ការខ្ចីជើងនៅក្លឹប Getafe។

Mason Greenwood Getafe

កីឡាករ Greenwood មិនបានលេងអោយក្លឹប United តាំងពីខែមករា ឆ្នាំ២០២២មក នៅពេលដែលគាត់ត្រូវបានជាប់ខ្លួនពាក់ព័ន្ធករណីរំលោភ បង្កអំពើហិង្សារ។ ការចោទប្រកាន់ទាំងនោះត្រូវបានទម្លាក់ជាបន្តបន្ទាប់ ហើយគាត់ត្រូវបានខ្ចីទៅក្លឹប Getafe នៅរដូវក្តៅ ដែលជាកីឡាករដែលគាត់បានចាប់ផ្តើមចូលទីលានវិញ។ នៅ La Liga គាត់បានស៊ុតបញ្ចូលទី ៦គ្រាប់ និងបានបញ្ជូនបាល់ ៥ដង ក្នុងការបង្ហាញខ្លួន ២៥ប្រកួត ហើយបើយោងតាមការចេញផ្សាយរបស់ ESPN បានអោដឹងថាការវិលត្រលប់មកវិញរបស់គាត់គឺកាន់តែមានភាពច្បាស់លាស់៕

Previous articleក្លឹបយក្សនៅអ៊ីតាលី ចាប់អារម្មណ៍ចង់បានកីឡាករ Aaron Wan-Bissaka
Next articleCity អាចនឹងចំណាយជិត ១០០លានផោន សម្រាប់កីឡាករ West Ham ម្នាក់នេះ