បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Caughtoffside បានអោយដឹងថាក្លឹប Manchester United, Bayern Munich និង Real Madrid បានត្រៀមក្នុងការប្រជែងគ្នាចុះហត្ថលេខាយកកីឡាករ Jeremie Frimpong របស់ក្លឹប Bayer Leverkusen។

កីឡាករសញ្ជាតិហូឡង់រូបនេះមានតម្លៃផ្តាច់កុងត្រាប្រមាណ ៤០លានអឺរ៉ូ ហើយកុងត្រារបស់គាត់នឹងផុតនៅឆ្នាំ២០២៨។ ទោះបីជាយ៉ាងណាក៏ដោយក្លឹបនៅ Bundesliga មិនមានបំណងចង់អោយគាត់ចាកចេញពីក្លឹបនៅដើមរដូវកាល ២០២៤-២៥នោះទេ៕



