បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ De Ketelaere បាននិយាយអំពីអនាគតគាត់ជាមួយនឹងក្លឹប Atalanta ថា៖

“ក្លឹប Atalanta មានជម្រើសក្នុងការទិញខ្ញុំក្នុងតម្លៃ ២៣លានអឺរ៉ូ វាអាស្រ័យទៅលើពួកគេ… ខ្ញុំរីករាយក្នុងការបន្តស្នាក់នៅទីនេះ ដោយខ្ញុំមានការសប្បាយនៅក្លឹបនេះ។ ត្រលប់ទៅកាន់ AC Milan វិញ? វាជាក្លឹបកំពូល ពិតណាស់។ ប៉ុន្តែខ្ញុំចង់លេង ខ្ញុំមានអាយុ ២៣ឆ្នាំ។ ខ្ញុំមិនចង់អង្គុយនៅកៅអីបម្រុងនោះទេ”៕



