កីឡាករ Chelsea ទាំងនេះអាចត្រលប់មកជួយក្រុមពេលប៉ះ Real Madrid នៅជើងទី២បាន

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Evening Standard បានអោយដឹងថាខ្សែប្រយុទ្ធ Kai Havertz ដែលខកខានមិនបានចូលលេងអោយក្លឹប Chelsea ពេលប៉ះជាមួយនឹង Brighton ដោយសារបញ្ហារបួសជង្គង់នោះ។ នៅថ្ងៃចន្ទនេះគាត់អាចត្រលប់ចូលរួមហ្វឹកហាត់បានហើយ និងអាចជួយក្លឹបពេលប៉ះជាមួយនឹង Real Madrid បាន។

ដោយឡែក N’Golo Kante និង Thiago Silva បានសម្រាក់ក្នុងការប្រកួតពេលប៉ះជាមួយនឹង Brighton ហើយក៏អាចនឹងត្រូវជ្រើសរើសក្នុងការលេងនៅក្របខណ្ឌ Champions League។ ក្នុងនោះ Ruben Loftus-Cheek ដែលមានបញ្ហាខ្នងក៏បានជាសះស្បើយផងដែរ៕

Previous articleMan Utd មានកីឡាកររងរបួសច្រើនជាងគេនៅពេលនេះ
Next articleChelsea សម្លឹងឃើញកីឡាករ Man City រូបនេះ