បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាក្លឹប Manchester United បានសម្លឹងឃើញការចែកផ្លូវជាមួយនឹងកីឡាករ Antony នៅទីផ្សារដោះដូរនារដូវក្តៅខាងមុខ។

ក្លឹបបិសាចក្រហមមិនទាន់ទទួលបានសំណើរណាមួយសម្រាប់កីឡាករសញ្ជាតិប្រេស៊ីលនេះទេ ប៉ុន្តែពួកគេសង្ឃឹមថាអ្វីៗនឹងមានការផ្លាស់ប្តូរនៅប៉ុន្មានសប្តាហ៍ទៀត៕



