បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាអតីតអ្នកចាត់ការរបស់ក្លឹប Chelsea និង Tottenham លោក Antonio Conte នៅតែជាជម្រើសអទិភាពរបស់ក្លឹប Juventus ក្នុងការមកជំនួសកន្លែងរបស់លោក Massimiliano Allegri សម្រាប់រដូវកាល ២០២៤-២៥។

បុរសសញ្ជាតិអ៊ីតាលីរូបនេះមិនទាន់ធ្វើការសម្រេចចិត្តអំពីអនាគតរបស់គាត់នៅឡើយទេ ប៉ុន្តែគាត់ទំនងជាមិនចូលរួមជាមួយ Napoli និង AC Milan នោះទេ។ លឹបនៅអឺរ៉ុបមួយចំនួនទៀតក៏ចាប់អារម្មណ៍លើការតែងតាំងគាត់ជាអ្នកចាត់ការថ្មីរបស់ពួកគេផងដែរ៕



