Sancho នឹងបន្តស្នាក់នៅជាមួយ Man Utd ប្រសិនជាបុរសម្នាក់ចាកចេញ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Caughtoffside បានអោយដឹងថាកីឡាករ Jadon Sancho នឹងពិចារណាស្នាក់នៅបន្តជាមួយនឹងក្លឹប Manchester United ប្រសិនជាលោក Erik ten Hag ចាកចេញពីក្លឹបនៅរដូវកាល ២០២៤-២៥។

20240313 Jadon Sancho

បន្ទាប់ពីមានការរិះគន់ជាសាធារណៈជាមួយអ្នកចាត់ការសញ្ជាតិហូឡង់ កីឡាករ Sancho ត្រូវបានដកចេញពីក្រុមឈុតធំរបស់ក្លឹប United មុនពេលគាត់ចាកចេញទៅក្លឹប Dortmund ក្នុងលក្ខខណ្ឌខ្ចីជើង។ ខ្សែ​បម្រើ​ស្លាប​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រឡប់​ទៅ​ Old Trafford នៅ​ចុង​រដូវ​កាលនេះ​ ខណៈ​ដែល​ក្រុម​អាល្លឺម៉ង់​មិន​មាន​លទ្ធភាព​ទិញ​គាត់​ជា​អចិន្ត្រៃយ៍៕

Previous articleArteta និង Klopp ចេញមកប្រជែងគ្នាយកខ្សែការពារក្លឹប Frankfurt
Next articleMan Utd អាចនឹងបើកការចរចាជាមួយក្លឹប RB Leipzig សម្រាប់ការផ្ទេរខ្សែប្រយុទ្ធម្នាក់នេះ