បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Arteta បាននិយាយយ៉ាងនេះក្រោយក្លឹប Arsenal ធ្លាក់ចេញពីពាន Champions League ក្រោមទ្វីជើងក្លឹប Bayern Munich ថា៖

“អ្វីដែលយើងនៅសល់យើងត្រូវតែខំលេងវាអោយល្អ។ ពួកយើងនៅសល់ការលេងនៅ Premier League ហើយខ្ញុំចង់បានពានមួយនេះ។ វាដល់ពេលដែលត្រូវនៅក្បែរកីឡាករ។ វាងាយស្រួលក្នុងការនៅពីក្រោយពួកគេ ហើយសរសើរកីឡាករ និងនិយាយរឿងល្អៗ នៅពេលដែលយើងឈ្នះ ១០ប្រកួត ជាប់ៗគ្នា និងស្មើមួយប្រកួត”៕



