បរទេស៖ ក្លឹប Arsenal បានរាយការណ៍អំពីការចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធ Benjamin Sesko របស់ក្លឹប RB Leipzig ចំពេលមានការចាប់អារម្មណ៍ពីគូប្រជែងក្លឹប Manchester United និង Chelsea ដូចគ្នា។
.jpg?auto=webp&format=pjpg&width=3840&quality=60)
ក្លឹបកាំភ្លើងធំមានព័ត៌មានចចាមអារ៉ាមជាមួយកីឡាករវ័យ ២០ឆ្នាំរូបនេះប៉ុន្មានខែមកហើយ ខណៈកីឡាករសញ្ជាតិស្លូវេនីមានតម្លៃផ្តាច់កុងត្រាប្រមាណ ៤២.៥លានផោន។ បន្ទាប់ពីក្លឹបបានធ្លាក់ចេញពី Champions League កាលពីថ្ងៃពុធ ខាងសារព័ត៌មាន Everning Standard បានបញ្ជាក់លោក Mikel Arteta អ្នកចាត់ការក្លឹបចង់បន្ថែមនៅកម្លាំងនៅតំបន់ប្រយុទ្ធ។ ទោះបីជាយ៉ាងណាក៏័ដោយក្លឹប United និង Chelsea ក៏ចាប់អារម្មណកីឡាករដែលអាចស៊ុតបញ្ចូលទីបាន ១៣គ្រាប់នៅរដូវកាលនដែរ៕



