បរទេស៖ នេះបើយោងតាមការចេញផ្សារបស់លោក Fabrizio Romano បានអោយដឹងថាលោក Arteta និយាយអំពីស្ថានភាពរបស់ខ្សែការពារ Jurrien Timber ថា៖

“កីឡាករ Jurrien Timber មើលទៅល្អនៅក្នុងការហ្វឹកហាត់។ វាលឿនពេកសម្រាប់គាត់ក្នុងការចូលលេង ប៉ុន្តែគាត់នឹងធ្វើការសាកល្បងក្នុងការប្រកួតរបស់ក្រុមយុវជនអាយុក្រោម ២៣ឆ្នាំ ហើយយើងនឹងរង់ចាំមើល។ ខ្ញុំមើលឃើញគាត់អាចលេងទាំងនៅខ្សែការពារឆ្វេង និងស្តាំ។ ពួកយើងនឹងប្រើប្រាស់គាត់នៅផ្លូវផ្សេង”៕



