បរទេស៖ នេះបើយោងតាមការចេញផ្សារបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Nacho បានប្រាប់ទៅកាន់ក្លឹប Real Madrid អំពីផែនការរបស់គាត់ក្នុងការចាកចេញពីក្លឹបនៅខែមិថុនាខាងមុខ។

កីឡាករ Nacho នឹងផ្តោតទៅលើការប្រកួតនៅអាទិត្យចុងក្រោយជាមួយនឹងទម្រង់លេងដ៏ល្អបំផុត មុននឹងការចាកចេញ។ គួរបញ្ជាក់ថា Nacho បានចូលរួមជាមួយក្រុមយុវជនរបស់ក្លឹប Real Madrid នៅអាយុ ១១ឆ្នាំ ហើយគាត់បានពាក់អាវក្លឹប Real Madrid អស់រយៈពេល ២៣ឆ្នាំមកហើយ៕



