បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាការពិភាក្សាបានចាប់ផ្តើមរវាងក្លឹប Barcelona និងអ្នកតំណាងរបស់កីឡាករទាក់ទងនឹងការផ្ទេរ Olmo ដែលមានបំណងចង់ចាកចេញពីក្រុមអាល្លឺម៉ង់នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។ នៅក្នុងកុងត្រារបស់កីឡាករ Olmo បានដាក់បញ្ចូលនៅលក្ខខណ្ឌផ្តាច់កុងត្រាដែលមានតម្លៃ ៦០លានអឺរ៉ូ ដែលអាចអនុញ្ញាតអោយក្លឹប Barcelona ធ្វើការចរចាជាមួយនឹងក្លឹបនៅ Bundesliga។
កីឡាករ Olmo បានចេញពិសាលា La Madia ដ៏ល្បីល្បាញរបស់ក្លឹប Barcelona ហើយបានបន្តអាជីពនៅក្លឹប Dinamo Zagreb មុននឹងផ្ទេរទៅកាន់ក្លឹប RB Leipzig។ ឥឡូវនេះ លទ្ធភាពនៃការវិលត្រឡប់ទៅកាន់កីឡដ្ឋាន Camp Nou ហាក់ដូចជាធំសម្រាប់ខ្សែប្រយុទ្ធរូបនេះ។
ការពិភាក្សាដ៏វិជ្ជមានបានធ្វើឡើងរួចរាល់ហើយ រវាងលោក Deco អ្នកតំណាងរបស់កីឡាករ Olmo និងឪពុករបស់គាត់ឈ្មោះ Miquel Olmo ។ ជាមួយនឹងការសម្លឹងរកមើលការពន្លឿនការផ្ទេរអោយបានមុនព្រឹត្តិការណ៍ Euro ដើម្បីទប់ស្កាត់ការប្រកួតប្រជែងពីសំណាក់ក្លឹបផ្សេងទៀត ស្របពេលក្លឹប Barcelona មានបំណងចង់សម្រេចការផ្ទេរមួយនេះអោយបានកាន់តែឆាប់កាន់តែល្អ។
បើទោះបីជាក្លឹប Leipzig មានការស្ទាក់ស្ទើរក្នុងការទម្លាក់តម្លៃ ៦០លានអឺរ៉ូ សម្រាប់ការលក់កីឡាករ Olmo។ គាត់បានស៊ុតបញ្ចូឡទី ៨គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុម ៥ដង ក្នុងការបង្ហាញខ្លួន ២២ដងនៅរដូវកាលនាគ្រប់ព្រឹត្តិការណ៍ទាំងអស៕



