Real ទំនង់ជាមិនផ្ទេរយកកីឡាករ Davies នៅរដូវក្តៅនេះទេ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាក្លឹប Real Madrid មានឆន្ទៈក្នុងការអត់ធ្មត់ក្នុងការរង់ចាំខ្សែការពារឆ្វេង Alphonso Davies របស់ក្លឹប Bayern Munich ខណៈដែលគេមានបំណងសម្រាប់ការផ្ទេរយកគាត់ដោយឥតគិតថ្លៃនៅឆ្នាំ២០២៥។

davies

ក្លឹប Bayern Munich ទទួលស្គាល់ថាកីឡាករ Davies ទំនង​ជា​មិន​បន្ត​កុងត្រា​ថ្មី​ទៀត​ទេ ហើយក្លឹបប្រថុយនឹងការបាត់បង់គាត់ដោយមិនទទួលបានប្រាក់អ្វីនោះទេ។ ថ្វីបើក្លឹបខិតខំប្រឹងប្រែងចរចាជាមួយ Davies ក៏ដោយ ក៏កីឡាកររូបនេះប្តេជ្ញាស្វែងរកឱកាសនៅក្លឹបផ្សេង។ ក្លឹប Madrid មានបំណងចង់ចុះហត្ថលេខាលើកីឡាករ Davies ប៉ុន្តែមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការចំណាយលើសពី ៤០ លានអឺរ៉ូទេ ដោយមានរបាយការណ៍ថាក្លឹប Bayern ទាមទារតម្លៃប្រមាណ ៦០លានអឺរ៉ូ៕

Previous articleកីឡាករ Christensen ចេញមកបញ្ជាក់អំពីអនាគតជាមួយក្លឹប Barca
Next articleBayern ប្តូរចិត្តទៅចង់យកអតីតគ្រូបង្វឹក Real Madrid ម្នាក់នេះវិញ