បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ FotoMac បានអោយដឹងថាកីឡាករ Ryan Gravenberch អាចនឹងចាកចេញពីដី Anfield ក្រោយទើបមកកាន់ទីនេះបានតែមួយរដូវកាលប៉ុណ្ណោះ ខណៈក្លឹប Galatasaray បានរាយការណ៍អំពីការចាប់អារម្មណ៍ចង់ចុះហត្ថលេខាយកគាត់។

កីឡាករសញ្ជាតិហូឡង់បានមកចូលរួមជាមួយនឹងក្លឹបហង្សក្រហម ពីក្លឹប Bayern Munich កាលពីរដូវក្តៅមុន ប៉ុន្តែគាត់បានបរាជ័យក្នុងការបង្ហាញខ្លួនអោយក្លឹប Liverpool ក្រោមការដឹកនាំរបស់លោក Jurgen Klopp៕



