AC Milan សម្លឹងឃើញអតីតគ្រូបង្វឹករបស់ Real ជាជម្រើសមកជំនួសលោក Pioli

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាអតីតអ្នកចាត់ការក្លឹប Wolves និងក្លឹប Real Madrid លោក Julen Lopetegui កំពុងជំរុញឱ្យមានការផ្ទេរទៅក្លឹប AC Milan ខណៈដែលក្លឹបយក្ស Serie A សម្លឹងរកអ្នកជំនួសលោក Stefano Pioli ដែលនឹងចាកចេញពីក្លឹបនៅចុងរដូវកាលនេះ។

Julen-Lopetegui

លោក Lopetegui ធ្លាប់បានច្រានចោលសំណើរពីក្លឹបយក្ស Al-Ittihad នៅ Saudi Pro League កាលពីដើមរដូវកាលនេះ។ គាត់ក៏មានព័ត៌មានចចាមអារ៉ាមក្នុងការមកដឹកនាំក្លឹបនៅ Premier League វិញ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយបុរសសញ្ជាតិអេស្ប៉ាញចង់ទៅដឹកនាំក្លឹបនៅអ៊ីតាលីនៅរដូវក្តៅនេះ៕

Previous articleIvan Toney ទាមទារលក្ខខណ្ឌមួយនេះពីក្លឹបដែលចង់ផ្ទេរយកគាត់
Next articleHowe បញ្ជូនក្រុមការងារទៅតាមមើលកីឡាករ Chelsea ម្នាក់នេះ