ថ្នាក់ដឹកនាំ Real Madrid បានសម្រេចចិត្តបែបនេះចំពោះអនាគត Lucas Vazquez

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Diario AS បានអោយដឹងថាតាមរយៈទម្រង់លេងដ៏ល្អរបស់កីឡាករ Lucas Vazquez ក្នុងការជួយក្លឹប Real Madrid អោយយកឈ្នះក្លឹប Barcelona ក្នុងជំនួប Clasico កាលពីពេលថ្មីៗនេះ បានធ្វើអោយក្លឹប Real បានសម្លឹងឃើញការបន្តកុងត្រាថ្មីអោយគាត់។

កីឡាករវ័យ ៣២ឆ្នាំរូបនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងជ័យជំនះនេះ តាមរយៈការធ្វើអោយក្លឹបទទួលបានបាល់ពិន័យ ១១ម៉ែត្រ សម្រាប់ជាគ្រាប់បាល់បើកឆាកអោយក្លឹប​ Real ហើយស៊ុតបញ្ចូលគ្រាប់ទី២ ដោយខ្លួនឯង។ ក្នុងនោះគាត់ក៏បានបញ្ជូននៅបាល់យ៉ាងសំខាន់មួយទៅអោយកីឡាករ Jude Bellingham ក្នុងការស៊ុតបញ្ចូលទីគ្រាប់ទី៣ នៅនាទី៩១ ដើម្បីយកឈ្នះទៅលើ Barcelona។ ជ័យជំនះមួយនេះបានធ្វើអោយក្លឹប Real Madrid នាំមុខ ១១ពិន្ទុនៅលើកំពូលតារាង La Liga។

តាមរយៈ AS បានអោយដឹងថាអ្នកគ្រប់គ្រងក្លឹប Real Madrid ទទួលស្គាល់តម្លៃរបស់កីឡាករ Vázquez ជាជម្រើសបម្រុងសម្រាប់ជំនួសកន្លែងរបស់កីឡាករ Dani Carvajal។ អាស្រ័យហេតុនេះ ក្លឹបចង់បន្តកុងត្រារបស់កីឡាករ Vázquez ដែលនឹងផុតកំណត់នៅខែមិថុនាខាងមុខ៕

Previous articleអនាគត Modric ជាមួយ Real ហាក់មានពន្លឺបន្តិចហើយ
Next articleAston Villa គ្រោងផ្តល់កុងត្រាថ្មីអោយ Unai Emery!