ដំណឹងល្អ!! Xavi យល់ព្រមបន្តដឹកនាំក្លឹប Barca នៅរដូវកាលក្រោយទៀត

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Xavi នឹងបន្តធ្វើជាគ្រូបង្វឹករបស់ក្លឹប Barca នៅរដូវកាលក្រោយ ខណៈគាត់បានទទួលយកនៅសំណើរចុងក្រោយហើយ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីពិភាក្សាជាមួយប្រធានក្លឹបលោក Laporta និងលោក Deco កាលពីយប់មិញ។

May be an image of 1 person, playing football, playing soccer and text

ប្រធានក្លឹប Barcelona បានទទូចអស់រយៈពេលជាច្រើនខែដើម្បីអោយលោក Xavi ធ្វើការប្តូរចិត្ត និងយល់ព្រមព្រៀងនៅលើកុងត្រា។ ក្លឹបបានសម្រេចចិត្តពិចារណាជម្រើសផ្សេងទៀតតែក្នុងករណី Xavi បញ្ជាក់អំពីផែនការចាកចេញរបស់គាត់ ប៉ុន្តែពេលនេះគាត់បន្តស្នាក់នៅជាមួយក្លឹប។ វាជាដំណឹងដ៏អស្ចារ្យសម្រាប់ក្លឹប Barcelona៕

Previous articleលោក Ralf Rangnick ទាមទារនៅលក្ខខណ្ឌប៉ុន្មាននេះពីក្លឹប​ Bayern
Next articleនាយកសហព័ន្ធបាល់ទាត់អូទ្រីស និយាយដល់រឿងលោក Rangnick និងក្លឹប Bayern ថា