ចុមយក្ស!! អោយកីឡាករម្នាក់ ហើយថែមលុយទៀតនេះ ដើម្បីផ្ទេរយក Bellingham

បរទេស៖ នេះបើយោងតាមការ​ចេញផ្សាយរបស់ AS បានអោយដឹងថាលោក Carlo Ancelotti ចង់បានខ្សែបម្រើ Bellingham ប៉ុន្តែពួកគេមិនចង់ចំនាយលុយ ១៥០លានអឺរ៉ូនោះទេ ដោយពួកគេផ្តល់នៅជម្រើសមួយផ្សេងទៀត។ ក្លឹបយក្សនៅអេស្ប៉ាញមួយនេះ បានត្រៀមរួចរាល់ក្នុងការផ្តល់ជូននៅកីឡាករ Brahim Diaz ដែលកំពុងលេងខ្ចីជើងនៅ AC Milan នៅក្នុងជម្រើសក្នុងការផ្ទេរនេះ ដើម្បីកាត់បន្ថយនៅថ្លៃដើមខ្លះ។

គួរបញ្ជាក់ថា អនាគតរបស់ Bellingham នៅមិនទាន់ច្បាស់លាស់នោះទេ ដោយសារតែក្លឹប Liverpool បានដកខ្លួនចេញហើយ ក៏ព្រោះតែតម្លៃខ្លួនរបស់គាត់ គឺខ្ពស់ពេក។ ខណៈក្លឹប Manchester United និង Manchester City បន្តមានព័ត៌មានលេចលឺជាមួយនឹងកីឡាករសញ្ជាតិអង់គ្លេសរូបនេះ៕

Previous articleគ្រាន់តែរឿង Mount ចកចេញពី Chelsea!! ធ្វើអោយមនុស្សដែលមានតំណែងធំជាងគេនៅក្លឹបចេញមុខដោះស្រាយផ្ទាល់
Next articleលេងល្អយ៉ាងនេះហើយ!! Liverpool នៅព្រមអោយចាកចេញ