បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Foot Mercato បានអោយដឹងថាក្លឹប Chelsea និង Manchester United បានបង្ហាញនៅការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែការពារ Castello Lukeba របស់ក្លឹប RB Leipzig នៅក្នុងទីផ្សារដោះដូរនារដូវក្តៅខាងមុខ។
ជាមួយខ្សែការពារកីឡាករ Thiago Silva ដែលនឹងត្រូវចាកចេញពី Stamford Bridge នៅចុងរដូវកាលនេះ ហើយក្លឹបតើខៀវកំពុងសម្លឹងរកមើលការពង្រឹងនៅតំបន់ការពាររបស់ខ្លួន ហើយពួកគេបានបញ្ជាក់អត្តសញ្ជាណរបស់ខ្សែការពារសញ្ជាតិបារាំងវ័យ ២១ឆ្នាំរូបនេះជាអ្នកមកជំនួសកន្លែង៕